សិល្បៈ

តារាចម្រៀងសំនៀងផ្អែមលោក សាន ផានិត មានជំងឺឈឺធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

BY
Liny Chan
July 21, 2022

លោក សាន ផានិត តារាចម្រៀងសំនៀងផ្អែម មានជំងឺដាច់សរសៃឈាមបេះដូង កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នេះបើយោងតាមការបង្ហោះរបស់លោក ហេង ឡុង ប្រធានសមាគមសិល្បករខ្មែរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួននៅមុននេះបន្តិច។

ជាមួយគ្នានេះដែរ បើតាមការបង្ហោះរបស់តារាចម្រៀងជើងចាស់ គឺលោក សុះ​ ម៉ាច កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញនេះ បានឱ្យដឹងថា លោក សាន ផានិត បានចូលសង្គ្រោះបន្ទាន់ វះកាត់ក្រលៀនដាក់រ៉ឺស័របេះដូង។ តារាចម្រៀងរូបនេះបានសរសេររៀបរាប់ដូច្នេះថា៖ “ហុឺ!ចៃដន្យម៉្លេះ !ថ្ងៃនេះលោក សាន ផានិត ក៏ចូលសង្គ្រោះបន្ទាន់ វះកាត់គ្រលៀនដាក់រុឺស័របេះដូង ក្នុងបន្ទប់ជាមួយអ្នកម្តាយ និងមីងរបស់ខ្ញុំដែរ។ តែលោកសំណាងល្អផុតគ្រោះថ្នាក់ហើយ ដោយសារបានលោកគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលា ប៉ុន្តែត្រូវនៅបន្តសម្រាកតាមដានព្យាបាលជំងឺតទៅទៀត។ សូមបួងសួងដល់ព្រះព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោកប្រទានពរដល់សម្លាញ់ផានិត អ្នកម្តាយរួមទាំងមីងខ្ញុំឆាប់ជាសះស្បើយនិងសំណាងល្អទាំងអស់គ្នា”៕

Share This Post: