ខ្មែរណូត

ស្វែងរក

  • PR

    vivo ប្រកាសថា ទូរស័ព្ទជំនាន់ក្រោយរបស់ខ្លួននឹងប្រើប្រាស់នូវច្ចេកវិទ្យាអ៊ីនធើណែតល្បឿន 5G ហើយ!

    BY Khmernote Media December 6, 2018
    vivo ប្រកាសថា ទូរស័ព្ទជំនាន់ក្រោយរបស់ខ្លួននឹងប្រើប្រាស់នូវច្ចេកវិទ្យាអ៊ីនធើណែតល្បឿន 5G ហើយ!

    នៅឆ្នាំ 2019 ខាងមុខនេះ ការប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធើណែតល្បឿន 5G នឹងក្លាយជាប្រធានបទក្ដៅគគុកមួយសម្រាប់ក្រុមហ៊ុនស្មាតហ្វូននានានៅជាច្រើនៅជុំវិញពិភពលោក។ រហូតមកដល់ពេលនេះ យើងសង្កេតឃើញថា មានក្រុមហ៊ុនជាច្រើនវាបាននឹងកំពុងតែធ្វើតេស្ត៍សាកល្បង និងបញ្ចូលបច្ចេកវិទ្យាដ៏ថ្មីសន្លាងមួយនេះ ទៅលើប្រភេទ Device របស់ខ្លួនជាបណ្តើរៗហើយ ជាក់ស្ដែងដូចជាក្រុមហ៊ុន vivo ជាដើម។ ដោយក្រុមហ៊ុននេះ បានបង្ហាញបច្ចេកវិទ្យាជំនាន់ក្រោយរបស់ទូរសព្ទខ្លួន ដែលភ្ជាប់ជាមួយនឹង 5G នៅកម្មវិធី International Sysmposium on ICT កាលពីប៉ុន្មានថ្ងៃមុននេះ។

    រលឹកដល់ពេលវេលាកាលពី 2 ឆ្នាំមុនកន្លងទៅនេះ ក្រុមហ៊ុន vivo បានរៀបចំសំណុំឯកសារជាង 1500 ឯកសារសំរាប់អង្គការ 3GPP ដែលជាស្ថាប័នមួយដែលមានការទទួលស្គាល់ស្ដង់ដារអន្តរជាតិ។ ជាលទ្ធផលក្រុមហ៊ុន vivo គឺបានសម្រេចការងារជាច្រើនហើយ ដោយនៅឆ្នាំក្រោយនឹងមានស្មាតហ្វូនដ៏អស្ចារ្យមួយដែលភ្ជាប់ជាមួយនឹងច្ចេកវិទ្យាថ្មីៗ ក៏ដូចជា 5G នេះ ផ្ទាល់តែម្ដង។

    យ៉ាងណាក៏ដោយ អ្វីៗបានត្រៀមទុករួចជាស្រេច តែអ្វីដែលគួរឲ្យបារម្ភនោះគឺថា បច្ចេកវិទ្យាអ៊ីនធើណែតល្បឿន 5G ដែលក្រុមហ៊ុនចែកចាយបណ្ដាញអ៊ីនធឺណិត តាមប្រទេសនីមួយៗនោះ អាចនឹង Update ដូចការរំពឹងទុកដែរ ឬក៏អត់តែប៉ុណ្ណោះ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay