ស្នងការរាជធានីភ្នំពេញ បំភ្លឺបន្ទាប់ពីបានឃើញសារព័ត៌មានចុះផ្សាយ លើរថយន្តប្រភេទដឹកទំនិញជាច្រើនគ្រឿង បើកសម្រុកចូលក្នុងរាជធានីតាមផ្លូវបេតុង ស្ថិតនៅ សង្កាត់ចោមចៅ៣ បង្កឲ្យកកស្ទះចរាចរណ៍
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា បន្ទាប់ពីបានឃើញសារព័ត៌មានមួយចំនួនបានចុះផ្សាយថា “រថយន្តកុងទីន័រ និងរថយន្តប្រភេទដឹកទំនិញជាច្រើនគ្រឿង នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បើកសម្រុកចូលក្នុងរាជធានីភ្នំពេញតាមផ្លូវបេតុង ស្ថិតនៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង…”។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ មានកិត្តិយសជម្រាបជូនសាធារៈជនទាំងអស់ឲ្យបានជ្រាបថា ពាក់ព័ន្ធលើកំណាត់ផ្លូវបេតុង១១៤ ស្ថិតក្នុងភូមិសាស្រ្តសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលមានមធ្យោបាយរថយន្ដធុនធំឆ្លងកាត់ ពីព្រោះរថយន្តទាំងអស់តម្រូវឲ្យវៀងតាមច្រក QMI ឆ្ពោះមកផ្លូវជាតិលេខ៤ និងពីផ្លូវជាតិលេខ៤ ឆ្លងកាត់ផ្លូវច្រក QMI ឆ្ពោះមកមហាវិថីឈ្នះឈ្នះ ដោយមូលហេតុនៅចំណុចស្ដុបកប់ស្រូវប្រសព្វផ្លូវជាតិលេខ៤ កំពុងមានបើកការដ្ឋានសាងសង់ស្ពានអាកាស៕
