PR

បទថ្មី ដួង វីរៈសិទ្ធ ឡើងយកលេខ 1 ក្នុងតារាង “បទល្បីនៅកម្ពុជាទាំង 50 ក្នុង Pleng

BY
Liny Chan
July 22, 2022

លោកអ្នកពិតជាស្គាល់ហើយពីតារាចម្រៀងបុរសសម្លេងស្រទន់ ក្រអួនក្រអៅ លោកដួង វីរៈសិទ្ធ ក្នុងផលិតកម្មរាម ថ្មីៗនេះលោកបានចេញបទថ្មី <<ខូចចិត្តច្រើនដង>> ដែលទទួលបានការគាំទ្រពីទស្សនិកជនជាច្រើន ធ្វើឱ្យបទថ្មីនេះហក់ឡើងពីលេខ7 ក្នុងសប្ដាហ៍ទី29 ឡើងមកដល់លេខ1 ក្នុងសប្ដាហ៍ទី30 (10 កក្កដា – 16កក្កដា) ស្របពេល បទ «ភ្លៀងកុំធ្លាក់ខ្លាំងពេក» របស់ ណារិន បានធ្លាក់មកដល់លេខ 2 ចំណែកបទ «ដួលកង់» របស់ តន់ ចន្ទសីម៉ា ពិតជាខ្លាំងមិនធម្មតាដែរ អាចរក្សាតំណែងខ្លួនលេខ 3 មិនប្រែ នេះបើតាមតារាង បទល្បីៗនៅកម្ពុជាទាំង 50 ក្នុង Pleng។

លោកអ្នកប្រាកដជាស្គាល់ហើយថា Pleng ជាកម្មវិធីស្តាប់តន្រ្តីនៅលើទូរស័ព្ទដៃ និងមុខងារពិសេសៗឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលលោកអ្នកអាចទាញយក និងស្ដាប់តន្រ្តីខ្មែរ និង បរទេសជាច្រើន ដោយឥតគិតថ្លៃ។

តើអ្វីទៅជា <<បទល្បីនៅកម្ពុជាទាំង50 ក្នុង Pleng>>? វាគឺជាបញ្ជីរបទចម្រៀង(Playlist) ដែលមានបទចម្រៀងដែលមានអ្នកស្ដាប់ច្រើនជាងគេទាំង50 នៅកម្ពុជាដែលPleng បានបង្កើតឡើង និងមានការផ្លាស់ប្ដូរជារៀងរាល់សប្ដាហ៍ ដោយយោងទៅតាមចំនួនអ្នកស្ដាប់នៅក្នុងកម្មវិធីPleng ផ្ទាល់។

លោកអ្នកអាចឃើញបញ្ជីរបទចម្រៀងនេះដោយងាយស្រួល និងដំបូងគេ នៅពេលដែលអ្នកចូលទៅកាន់កម្មវិធីPleng នៅលើទូរស័ព្ទរបស់លោកអ្នក។ ដូច្នេះហើយវាពិតជាងាយស្រួលខ្លាំងមែនទេន សម្រាប់អ្នកដែលចង់ស្ដាប់ ឬចង់ដឹងពី បទចម្រៀងពិរោះៗដែលកំពុងពេញនិយមនៅកម្ពុជាបច្ចុប្បន្ននេះ។

ហើយដូច្នេះហើយបើសិនជាលោកអ្នកចង់ឱ្យតារាក្នុងដួងចិត្តរបស់អ្នក បានឡើងទៅដល់កំពូលតារាងក្នុងបញ្ជីរបទចម្រៀង <<បទល្បីនៅកម្ពុជាទាំង50>> ជាក់ស្ដែងដូចជាលោកដួងវីរៈសិទ្ធ ដែលលោកបានឡើងទៅដល់លេខ1 ក្នុងសប្ដាហ៍ថ្មីនេះ គឺលោកអ្នកគ្រាន់តែចូលទៅស្ដាប់បទចម្រៀងរបស់អាយដលក្នុងដួងចិត្តរបស់អ្នក ក្នុងPleng ឱ្យបានច្រើនៗ ហើយលោកអ្នកក៏អាចចែករំលែកបទនោះទៅកាន់មិត្តភក្ភិរបស់អ្នកឱ្យស្ដាប់បានផងដែរ។

Pleng តម្រូវតាមអារម្មណ៍នឹងប្រភេទចម្រៀងអ្នកស្តាប់ មិនថាបទញាក់កន្រ្តាក់អារម្មណ៍ ឬបែបមនោសញ្ចេតនាគ្រប់ប្រភេទ ចម្រៀងជាតិ និងអន្តរជាតិរាប់លានបទ គឺមាននៅក្នុងដៃអ្នក។ តោះ! ដោនឡូត Pleng App ហើយចុះឈ្មោះឥឡូវនេះ៖ http://pleng.smart.com.kh/music/

ស្តាប់បទចម្រៀងកំពូលទាំង 50 ក្នុងសប្ដាហ៍នេះលើ Pleng App: https://pleng.smart.com.kh/playlists/cambodia-top-50/258/

រង់ចាំមើលថាតើតារារូបណានឹងក្លាយជាម្ចាស់តំណែងលេខ1ក្នុងសប្ដាហ៍ក្រោយ ឬ លោកដួង វីរៈសិទ្ធិនៅតែអាចឈរនៅលេខ1ដដែល។

Share This Post: