PR

គណៈកម្មការវាយតម្លៃត្រង់ៗចំពោះបេក្ខជន ស៊ឹម ច័ន្ទពន្លឺ នៅមុខទស្សនិកជនរាប់ពាន់នាក់

BY
Liny Chan
July 23, 2022

ក្រោយពីបានឆ្លងកាត់វគ្គជម្រុះជាបន្តបន្ទាប់ជា ច្រើនវគ្គ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភព លោក Cambodian idol រដូវកាលទី៤ ក៏បានឈាន មកដល់វគ្គ Live Show សប្តាហ៍ទី ១ កាលពីថ្ងៃ អាទិត្យទី ១៧ កក្កដា កន្លងទៅ ។

ទស្សនីយភាពពិសេសៗជាច្រើនបានកើតឡើង ក្នុងវគ្គ Live Show សប្តាហ៍ទី ១នេះ ដែលធ្វើអោយទ ស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើល និងចាប់ អារម្មណ៍ ទាំងឆាករៀបចំកម្មវិធីខុសពីរដូវកាលមុនៗ ទាក់ភ្នែក ភ្លើងភ្លឺចិញ្ចាច គួរជាទីចាប់អារម្មណ៍។ ទន្ទឹមនឹងភាពអស្ចារ្យទាំងនេះ ក្នុងនោះបេក្ខជនជាច្រើនក៏បានខិតខំបង្ហាញសមត្ថភាពរៀងៗខ្លួន គេ សង្កេតឃើញបេក្ខជន ស៊ឹម ច័ន្ទពន្លឺ បានសាងភាពអ ស្ចារ្យក្នុងកម្មវិធី លើកយកបទចម្រៀងមួយបទដែល មានចំណងជើងថា ”អូនជាដង្ហើមបង” មកបកស្រាយ លើឆាកដ៏អស្ចារ្យមួយនេះ ធ្វើអោយ គណៈកម្មការទាំងបួនកាន់តែឃើញច្បាស់ពីអំណោយផលពីធម្មជាតិ ស្នាមញញឹមដ៏មានមន្តស្នេហ៍ ការរៀបចំខ្លួនសង្ហារ ធ្វើអោយ ពន្លឺ អាចខាប បេះដូងរបស់ទស្សនិកជនរាប់លានអ្នកផងដែរ ។

ទោះជាយ៉ាងណាគណៈកម្មការបានវាយតម្លៃត្រង់ៗចំពោះបេក្ខជនម្នាក់នេះថាពិតជា អាចបត់បែនគ្រប់ស្ថានការណ៍ និងមានភាពពេញលេញក្នុងនាមជាអាយដូលថ្មីរបស់ទស្សនិកជន។ យ៉ាងណាមិញ នេះគ្រាន់តែជាសប្តាហ៍ទី១ នៃ វគ្គ Live Show តែប៉ុណ្ណោះ មិនទាន់អាចកំណត់បាន ថាតើបេក្ខជនម្នាក់ណានឹងមានវាសនា ក្លាយជា ម្ចាស់ពានរង្វាន់រដូវកាលទី៤នេះបានឡើយ ព្រោះ បេក្ខជនផ្សេងទៀតក៏មានសមត្ថភាពមិនធម្មតាដូច គ្នាដែរ ។ ដូច្នេះ រង់ចាំទស្សនានៅវគ្គ Live Show ស ប្តាហ៍ទី២ បន្តទៀត តើបេក្ខជន ស៊ឹម ច័ន្ទពន្លឺ នៅអាចរក្សាប្រជាប្រិយភានេះបានដែរទេ? ហើយបេក្ខជន ណាខ្លះនឹងសាងភាពលេចធ្លោរបន្តទៀត ?

លោកអ្នកក៏អាចចូលរួមទស្សនាផ្ទាល់កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Live Show សប្តាហ៍ទី 2 ថ្ងៃអាទិត្យ 24 កក្កដា 2022 នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV ក្នុងផ្សារទំនើប អ៊ីអនម៉ល សែនសុខ ជាន់ទី2 ។ សំបុត្រចូលទស្សនាមានដាក់លក់នៅក្រុមហ៊ុន ហង្សមាស វីដេអូ និង ហង្សមាស កាហ្វេ ៕

Share This Post: