ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា ហើយរត់គេចពីថៃចូលមកកម្ពុជា ត្រូវសមត្ថកិច្ចរកឃើញនៅម្ដុំផ្សារដើមថ្កូវ

    BY Khmernote Media July 23, 2022
    បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា ហើយរត់គេចពីថៃចូលមកកម្ពុជា ត្រូវសមត្ថកិច្ចរកឃើញនៅម្ដុំផ្សារដើមថ្កូវ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌដូនពេញ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ជនបរទេស ដែលកើតជំងឺអុតស្វា រត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ត្រូវបានរកឃើញហើយ បន្ទាប់ពីមានការ ស្វែងរក យ៉ាងសស្រាក់សស្រាំ ពីអជ្ញាធរជំនាញ សហការណ៍ជួយអជ្ញាធរខណ្ឌដូនពេញ និង ខណ្ឌក្នុងរាជធានីភ្នំពេញ ដែលមានព័ត៌មានថាជនសង្ស័យខាងលើ កំពុងស្ថិតនៅតំបន់ រមណីយដ្ឋានវត្តភ្នំ និង ធ្វើស្រាវជ្រាវរហូតរដល់រកឃើញជនខាងលើ នេះនៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញវិញ។

    ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូនមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តវិធានការបន្ដ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ថៃបានប្រកាសពីការរកឃើញជាលើកដំបូង នៃករណីជំងឺអុតស្វានៅក្នុងប្រទេសខ្លួន ប៉ុន្តែអ្នកជំងឺ ដែលជាបុរសជនជាតិនីហ្សេរីយ៉ា អាយុ២៧ឆ្នាំរូបនេះ បានរត់គេចខ្លួនបាត់ បន្ទាប់ពីទទួលដំណឹងនៃលទ្ធផលធ្វើតេស្តវិជ្ជមាន ៕

    ប្រភព៖ រដ្ឋបាលខណ្ឌដូនពេញ

    Share This Post: