ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    Update – លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា គិតត្រឹមល្ងាចនេះអ្នកពាក់ព័ន្ធ​ជាមួយបុរសនីហ្សេរីយ៉ាដែលកើតជំងឺអុតស្វា មានចំនួន ៥នាក់

    BY Khmernote Media July 24, 2022
    Update – លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា គិតត្រឹមល្ងាចនេះអ្នកពាក់ព័ន្ធ​ជាមួយបុរសនីហ្សេរីយ៉ាដែលកើតជំងឺអុតស្វា មានចំនួន ៥នាក់

    យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា «លោកជំទាវ ឱ វណ្ណឌីន : ព័ត៌មានបច្ចុប្បន្នភាពពីករណីអ្នកប៉ះពាល់ជាមួយអ្នកជំងឺអុតស្វាជាជនជាតិនីហ្សេរីយ៉ា៖​ គិតត្រឹមម៉ោង​ ១៧:១០នាទីល្ងាចនៃថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ២០២២នេះ យើងរកឃើញអ្នកពាក់ព័ន្ធ​សរុបចំនួន ៥នាក់ហើយ​ ដែលបានណែនាំឱ្យនៅដោយឡែកសម្រាប់តាមដានសុខភាពពួកគាត់។

    ពួកគាត់ទាំង​ ៥នាក់នេះ​ មិនទាន់បង្ហាញសញ្ញាណាមួយ​ ដែលបញ្ជាក់ពីការឆ្លងនៅឡើយទេ​ ទោះជាយ៉ាងណា​ ពួកគាត់ចាំបាច់ត្រូវនៅដាច់ដោយឡែក​នៅផ្ទះរបស់ពួកគាត់ និងតាមដានសុខភាពផ្ទាល់ខ្លួន​ ហើយត្រូវរាយការណ៍ជូនក្រុមគ្រូពេទ្យ​ប្រសិនបើមានចេញរោគសញ្ញាណាមួយដែលសង្ស័យ និងរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពឃ្លាំមើលដោយអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋបាលរាជធានីភ្នំពេញ។​ អរគុណ»៕

    Share This Post: