ព័ត៌មានជាតិ
សម្ដេចម៉ែប្រោសព្រះរាជទាន ព្រះរាជទ្រព្យ ១លានដុល្លារ ចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីននៅទូទាំងប្រទេស
BY Khmernote Media
July 25, 2022
រាជធានីភ្នំពេញ៖ យោងតាមព្រះរាជសារលិខិតផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា សម្តេចម៉ែ ប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យ ១លានដុល្លារអាមេរិក ចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន នៅទូទាំងប្រទេសកម្ពុជា។

នៅក្នុងព្រះរាជសារលិខិត ព្រះមហាក្សត្រនៃកម្ពុជា បានមានព្រះរាជបន្ទូលថា៖ ខ្ញុំសូមជូនពរ សម្តេចអគ្គមហាសេនាបតី និងសមាជិក សមាជិកាដ៏ឧត្តុងឧត្តមនៃរាជរដ្ឋាភិបាលកម្ពុជា ទទួលបានមហាជោគជ័យថ្មីៗទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕