សិល្បៈ

ឧកញ៉ា ខេមរៈ សិរីមន្ត សរសើរ លីម តិចម៉េង ថា មានសំលេងធ្ងន់ល្អ ធ្វើអោយលោកពេញចិត្តខ្លាំង

BY
srey nuch
July 25, 2022

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់កំពូលតារាចម្រៀងដ៏ល្បីល្បាញមួយរូប ដែលមានទឹកដមសំឡេងពីរោះរណ្ដំ គឺ ឧកញ៉ា ខេមរៈ សិរីមន្ត មុននេះបន្តិចឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះវីដេអូប្រឡងចម្រៀងរយៈពេលជិត ២នាទី និងបានសរសើរ លីម តិចម៉េង ដែលមកពីខេត្តកំពង់ចាម ថាមានសំលេងធ្ងន់ល្អ ធ្វើអោយលោកពេញចិត្តខ្លាំង។

នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ខេមរៈ សិរីមន្ត បានរៀបរាប់យ៉ាងដូច្នេះថា៖ “ភាគច្រើនអ្នកកំពង់ចាមតូចៗស្ដើងៗតែធំ😄សម្លេងធំហើយធ្ងន់😄ប្អូនធ្វើបានល្អណាស់យប់មិញបងពេញចិត្ត😘បងក៏អ្នកកំពង់ចាមដែរ😄 ” ៕

ប្រភព៖ Khemarak Sereymun

Share This Post: