ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី២ ខែសីហា កម្ពុជានឹងទទួលឥទ្ធិពលខ្យល់មូសុងនិរតី អាចមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ និងខ្យល់កន្ត្រាក់
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖

ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលដូចតទៅ៖
-ចាប់ពីថ្ងៃទី២៧-៣១ ខែកក្កដា ឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ
-ចាប់ពីថ្ងៃទី១-២ ខែសីហា ឥទ្ធិពលពីជ្រលងសម្ពាធទាប ប្រព័ន្ធសម្ពាធទាប (ITCZ) និងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១.តំបន់ទំនាបកណ្តាល
-សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
-សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C
-នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
២.តំបន់ខ្ពង់រាប
-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
-សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C
-នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣-តំបន់មាត់សមុទ្រ
-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
-សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
-នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology