បច្ចេកវិទ្យា

ប្រសិនបើកូនៗអ្នកលេបថ្មពិលចូលពោះ ប្រញាប់ធ្វើរឿងទាំង៣នេះភ្លាម

BY
Khmernote Media
December 7, 2018

បុណ្យណូអ៊ែលនឹងត្រូវបានគេប្រារព្ធធ្វើឡើងនៅចុងនៅចុងខែឆ្នូនេះហើយ ដែលក្នុងពិធីបុណ្យនេះគេតែងតែជូនអំណោយផ្សេងៗឲ្យគ្នាទៅវិញទៅមក ជាពិសេសគឺក្មេងៗតែម្តងច្រើនទទួលបានការដូជាច្រើនពីសាច់ញាតិរបស់ពួកគេ។ ទន្ទឹមនឹងការសប្បាយរីករាយក្នុងឱកាសបុណ្យនេះ គ្រោះថ្នាក់ក៏អាចកើតមានដែរ ដូចជាកាលពីឆ្នាំមុនមានករណីក្មេងតូចម្នាក់បានលេបថ្មពិលតូចៗ ដែលគេដាក់នៅក្នុងឡាន និងតេឡេបញ្ជាជាច្រើនគ្រាប់ ហើយក្រោយមកក្មេងតូចនោះក៏បានស្លាប់ ព្រោះតែសារជាតិគិមីក្នុងថ្មពិលទាំងនោះបានជ្រាបពេញខ្លួនរបស់គេ ហើយឡាន និងតេឡេបញ្ជានោះគឺជាការដូក្នុងថ្ងៃបុណ្យណូអ៊ែលរបស់គេផ្ទាល់តែម្តង។

ព្រោះតែហេតុនេះហើយទើប មានសារព័ត៌មានជាច្រើនយករឿងនេះមកចុះផ្សាយឡើងវិញ ដើម្បីដាស់តឿនដល់ម្តាយឪពុកគ្រប់រូបឲ្យមានការប្រុងប្រយ័ត្នចំពោះកូនតូចៗកុំឲ្យមានករណីដូចខាងលើកើតឡើងឲ្យសោះ។ ក្នុងករណីដែលកូនតូចៗរបស់លោកច្រលំលេបថ្មរពិល សូមធ្វើតាមការណែនាំខាងក្រោមនេះ៖

១. កុំឲ្យកូនញ៉ាំអីបន្ថែមទៀតឲ្យសោះ សូម្បីតែទឹក

២. នាំកូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់

៣. ត្រូវយកប្រភេទថ្មពិល ឬកញ្ចប់របស់វាទៅបង្ហាញវេជ្ជបណ្ឌិតផង ដើម្បីគេងាយស្រួលរកវិធីបន្សាបជាតិពុលនៅក្នុងខ្លួនកុមារ៕

អត្ថបទ៖ ភក្តី

ប្រភព៖ metro

Share This Post: