សំ សុវណ្ណារ៉ាក់ កំពុងដើរផ្លូវខុសខ្លាំង
- BY
- Liny Chan
- July 27, 2022
ក្រោយពីទស្សនិកជនបានទស្សនាភាពយន្តរបស់ទូរទស្សន៍ហង្សមាសកន្លងមក ដែលមានទាំងរឿងភាគវែង ភាពយន្តភាគខ្លី ភាពយន្តបែបបុរាណ និងសម័យ ភាពយន្តបែបសង្គមគ្រួសារ ព្រមទាំងភាពយន្តអប់រំ ជាច្រើនបានបញ្ចប់ម្ដងមួយៗ ពេលនេះ ទូរទស្សន៍ហង្សមាសក៏បាននាំយកនូវភាពយន្តថ្មីស្រឡាងមួយទៀត ដែលជាប្រភេទភាពយន្តអប់រំដែលឆ្លុះបញ្ចាំងពីសង្គមនាពេលបច្ចុប្បន្ន។

ពុកខ្ញុំអ្នករត់កង់៣ ជាភាពយន្តដែលបង្ហាញពីជីវិតគ្រួសារក្រីក្រ ដែលមានពុកជាអ្នករត់កង់បី តស៊ូដាច់បាយដាច់ទឹក ដើម្បីប្ដូរបានជាកម្រៃផ្គត់ផ្គង់គ្រួសារ ចិញ្ចឹមបីបាច់រក្សាកូនអោយបានសិក្សា ទទួលបានចំណេះដូចគេឯង ក្រែងបានការងារល្អធ្វើប្រសើរជាងពុក ដែលលទ្ធផលបែរជាទទួលបានការមើលងាយពីកូន ព្រោះតែខ្មាសគេដែលមានពុកជាអ្នករត់កង់៣ ។ តើជាកំហុសអ្នកណា ? កើតមកក្រមានកំហុសឬទេ ?

ចុងបញ្ចប់នៃរឿង ពុកខ្ញុំអ្នករត់កង់៣ នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV តែមួយគត់ ចាប់ពីម៉ោង ៧ដល់ម៉ោង ៨យប់នេះ ។

សូមបញ្ជាក់ផងដែរថា រឿង ពុកខ្ញុំអ្នករត់កង់៣នេះដែរ មានការចូលរួមសម្ដែងដោយ តារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស ដូចជា កញ្ញា ផន ស្រីខួច លោក សំ សុវណ្ណារ៉ាក់ ព្រមទាំងតារាសម្ដែងល្បីៗជាច្រើនរូបទៀត ។




- Share This Post:






