ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកស្អាតបណ្ដោះអាសន្ន ក្នុងសង្កាត់វាលស្បូវ និងសង្កាត់ព្រែកថ្មី អាចធ្វើឱ្យគុណភាពទឹកល្អក់កករ

    BY Khmernote Media July 27, 2022
    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកស្អាតបណ្ដោះអាសន្ន ក្នុងសង្កាត់វាលស្បូវ និងសង្កាត់ព្រែកថ្មី អាចធ្វើឱ្យគុណភាពទឹកល្អក់កករ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ស្តីពីការផ្អាកការផ្គត់ផ្គង់ទឹកស្អាត នៅយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ (រយៈពេល៤ម៉ោង គឺចាប់ពីម៉ោង ២០៖០០នាទី ដល់ម៉ោង ២៤៖០០នាទី) ក្នុងសង្កាត់វាលស្បូវ សង្កាត់ព្រែកថ្មី ។

    ការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះ តម្រូវរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ម៉ោង គឺចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង ២៤៖០០នាទីយប់ និងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី ក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច។ អាស្រ័យហេតុនេះ សូមលោកអភិបាល មេត្តាជួយផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ ស្ថាប័នរោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើ ដែលនឹងត្រូវរងការខ្វះទឹករយៈពេលខ្លីនេះ ដើម្បីត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលដូចបានជម្រាបជូនខាងលើ ដោយក្ដីអនុគ្រោះ ៕

    ប្រភព៖ សាលាខណ្ឌច្បារអំពៅ

    Share This Post: