ព័ត៌មានជាតិ
លោក ឃ្លាំង ហួត, លោក សុខ ពេញវុធ និង លោក ហ៊ុន សុរិទ្ធី ត្រូវបានតែងតាំងជាអភិបាលរង រាជធានីភ្នំពេញ
BY Khmernote Media
July 29, 2022
យោងតាមអនុក្រឹត្យរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអោយដឹងថា លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ត្រូវបានតែងតាំងជាអភិបាលរងរាជធានីភ្នំពេញជំនួសវិញ ខណៈអភិបាលរងរាជធានីភ្នំពេញ ២រូបទៀតត្រូវបានតែងតាំងដូចគ្នា។

អនុក្រឹត្យនោះដែរបានបញ្ជាក់ថា លោក ឃ្លាំង ហួត, លោក សុខ ពេញវុធ និង លោក ហ៊ុន សុរិទ្ធី ត្រូវបានតែងតាំង ជាអភិបាលរងរាជធានីភ្នំពេញ។ គួរបញ្ជាក់ផងដែរថា៖ លោក ឃ្លាំង ហួត ជាជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាអតីតអភិបាលខណ្ឌជ្រោយចង្វារ។ ចំណែក លោក សុខ ពេញវុធ ជាអតីតអភិបាលខណ្ឌដូនពេញ ចំណែក លោក ហ៊ុន សុរិទ្ធី ជាអតីតអគ្គនាយករងអន្តោរប្រវេសន៍៕




