ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខណ្ឌ៦រូប ត្រូវបានផ្ទេរភារកិច្ចចេញ និងតែងតាំងអភិបាលខណ្ឌ ៣រូបជំនួសអភិបាលចាស់

    BY Khmernote Media July 29, 2022
    អភិបាលខណ្ឌ៦រូប ត្រូវបានផ្ទេរភារកិច្ចចេញ និងតែងតាំងអភិបាលខណ្ឌ ៣រូបជំនួសអភិបាលចាស់

    យោងតាមអនុក្រឹត្យរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចផ្ទេរ និងតែងតាំង អភិបាលខណ្ឌ៩រូប ដែលមានរាយនាមដូចខាងក្រោម៖

    នៅក្នុងអនុក្រឹត្យនេះ សម្តេចតេជោផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ០៦រូប ដូចមានរាយនាមខាងក្រោម៖

    ១-លោក ពេជ កែវមុនី ឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ ។

    ២-លោក ហែម ដារិទ្ធិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ។

    ៣- លោក ធីម សំអាន ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ ពីអភិបាល នៃគណៈអភិបាលខណ្ឌ បឹងកេងកង ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ ។

    ៤- លោក សុខ សម្បត្តិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលខណ្ឌ ព្រែកព្នៅ ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ។

    ៥- លោក លឹម សុភា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាល នៃគណៈអភិបាលខណ្ឌ ៧មករា ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ។

    ៦- លោក ថេង សុថុន ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាល នៃគណៈអភិបាលខណ្ឌ ចំការមន ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ។

    អនុក្រឹត្យសម្តេចតេជោ ហ៊ុន សែន ក៏បានតែងតាំងអភិបាលខណ្ឌចំនួន៣រូប ដូចខាងក្រោម៖

    ១- លោក សក់ ច័នកញ្ញារិទ្ធ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ។

    ២- លោក កៀង ល័ក្ស ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាល នៃគណៈអភិបាលខណ្ឌចំការមន ។

    ៣- លោក ជា ខេមា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាល នៃគណៈអភិបាលខណ្ឌ ដូនពេញ។

    Share This Post: