ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន អបអរសាទរ កម្ពុជាឈ្នះមេដាយមាសដំបូង នៃការប្រកួតអាស៊ានប៉ារ៉ាហ្គេម ដោយក្រុមបាល់បោះរទេះនារី

    BY Khmernote Media August 1, 2022
    សម្តេចតេជោ ហ៊ុន សែន អបអរសាទរ កម្ពុជាឈ្នះមេដាយមាសដំបូង នៃការប្រកួតអាស៊ានប៉ារ៉ាហ្គេម ដោយក្រុមបាល់បោះរទេះនារី

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន អបអរសាទរ កម្ពុជាឈ្នះមេដាយមាសដំបូង នៃការប្រកួតអាស៊ានប៉ារ៉ាហ្គេម ដោយក្រុមបាល់បោះរទេះនារី ។

    ក្នុងគណនីហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ កម្ពុជា បានឈ្នះមេដាយមាស លើកដំបូង សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ដោយក្រុមបាល់បោះរទេះជនពិការនារីកម្ពុជា ដែលទើបយកឈ្នះក្រុមថៃ ដោយលទ្ធផល ៧-៥ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រមុននេះបន្ដិច លើវិញ្ញាសា ៣នាក់ ទល់ ៣នាក់ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។

    ទម្រាំដណ្ដើមបានមេដាយមាសជូនជាតិ ក្រុមកីឡាការិនីកម្ពុជា បានឆ្លងកាត់ ៤ប្រកួត និងបានយកឈ្នះគូប្រកួតទាំង ៤ប្រកួត ពោលគឺវគ្គសន្សំពិន្ទុវិលជុំ បានយកឈ្នះក្រុមឡាវ ១១-៥ពិន្ទុ, ឈ្នះក្រុមថៃ ៩-៨ពិន្ទុ និងឈ្នះក្រុមហ្វីលីពីន ១៨-០ពិន្ទុ មុនប្រកួតវគ្គផ្ដាច់ព្រ័ត្រ កម្ពុជាបានបន្តយកឈ្នះក្រុមថៃ ៧-៥ពិន្ទុ៕

    Share This Post: