Short News
ជប៉ុនទាមទារឱ្យមានការដោះលែងអ្នកកាសែតរបស់ខ្លួនជាបន្ទាន់ បន្ទាប់ពីកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានចាប់ខ្លួនគាត់នៅកំឡុងពេលគាត់បានចូលរួមក្នុងបាតុកម្មមួយ
BY Khmernote Media
August 2, 2022
រដ្ឋាភិបាលជប៉ុននៅថ្ងៃចន្ទនេះបានបញ្ជាក់ថា កងកម្លាំងសន្តិសុខក្នុងប្រទេសមីយ៉ាន់ម៉ាបានចាប់ខ្លួនជនជាតិជប៉ុនម្នាក់ ហើយភាគីប្រទេសជប៉ុនកំពុងអំពាវនាវឲ្យដោះលែងជាបន្ទាន់។ នាយករងខុទ្ទកាល័យជប៉ុនលោក Kihara Seiji បាននិយាយថា៖ «ស្ថានទូតជប៉ុនកំពុងជំរុញឱ្យអាជ្ញាធរមីយ៉ាន់ម៉ាដោះលែងគាត់ឱ្យឆាប់តាមដែលអាចធ្វើទៅបាន។ ខ្លួននឹងបន្តប្រមូលព័ត៌មាន និងស្នើសុំឱ្យមានការដោះលែងគាត់ឱ្យបានមុនកំណត់»។ លោក Kihara បានបន្ថែមថា បុរសជនជាតិម្នាក់នោះមានអាយុ ២០ឆ្នាំ ហើយគាត់ត្រូវបានគេចាប់ខ្លួន នៅពេលកំពុងចូលរួមក្នុងបាតុកម្មនៅមីយ៉ាន់ម៉ា។
