ខ្មែរណូត

ស្វែងរក

Short News

ក្រុមហ៊ុន ហ្គ្រេប (“Grab”) ដាក់ដំណើរការសេវាដឹកជញ្ជូនអាហារ GrabFood ជាផ្លូវការនៅរាជធានីភ្នំពេញ

BY Khmernote Media August 2, 2022

Grab ជាស៊ូភើអេប ឬកម្មវិធីកក់សេវាធ្វើដំណើរនិងដឹកជញ្ជូនអនឡាញតាមទូរស័ព្ទ ឈានមុខគេនៅអាស៊ីអាគ្នេយ៍ នៅថ្ងៃនេះប្រកាសដាក់ដំណើរការសេវាដឹកជញ្ជូនអាហារ GrabFood នៅទីក្រុងភ្នំពេញក្រោយពីទទួលបានជោគជ័យក្នុងការដាក់ដំណើរការ សាកល្បងរយៈពេល ៤ខែក្នុងរាជធានីមួយនេះរួចមក។ GrabFood គឺជាសេវាដឹកជញ្ជូនអាហារ ឈានមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលតភ្ជាប់អ្នកប្រើប្រាស់ទៅកាន់ហាងអាហារ និងភេសជ្ជៈជាច្រើនប្រភេទ ដែលដឹកជញ្ជូនទៅតាមការបញ្ជាទិញរបស់អ្នកប្រើប្រាស់។

Share This Post: