ខ្មែរណូត

ស្វែងរក

Short News

មន្ត្រីឆ្មាំគុកវៀតណាមម្នាក់ ចូលប្លន់ហាងមាស ហើយយកមាសមកបោះចោលនៅកណ្តាលផ្លូវ រួចស្រែកថា «ទុកឲ្យអ្នកក្រីក្រ» (មានវីដេអូ)

BY Khmernote Media August 3, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានរាយការណ៍ថា បុរស​ម្នាក់ក្នុង​ឯកសណ្ឋានជា​ប៉ូលិស បានចូលទៅប្លន់ហាងមាសចំនួន ២កន្លែង នៅកណ្ដាលទីក្រុងរបស់ប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យ ហើយគាត់បានបោះគ្រឿងអលង្ការទាំងអស់នោះទៅលើផ្លូវ ហើយស្រែកថា «ទុកឱ្យអ្នកក្រីក្រដទៃ»។ ជនសង្ស័យត្រូវបានគេដឹងថា ជាប៉ូលីសយាមគុក និងបានកាន់កាំភ្លើង AK47 ចូលទៅប្លន់ហាងមាសនៅឯផ្សារ Dong Ba កំឡុងម៉ោង ១២ និង ៣០ នាទីថ្ងៃត្រង់។ ក្រោយពីគាត់បានប្លន់ហាងមាសទាំង ២ រួចហើយនោះ គាត់បានបោះវាទៅលើផ្លូវ ហើយបានស្រែកថា៖«មាសសម្រាប់អ្នកក្រីក្រ»។

Share This Post: