Short News
ទស្សនកិច្ចមិនដល់ ២៤ម៉ោងឡើយ លោកស្រី Nancy Pelosi បានឡើងយន្តហោះចាកចេញពីតៃវ៉ាន់បន្តដំណើរទៅប្រទេសផ្សេងទៀត
BY Khmernote Media
August 4, 2022
កាលពីថ្ងៃទី ៣ ខែសីហា លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ជាមួយសមាជិកសភាបានឡើងយន្តហោះរបស់កងទ័ពអាកាសអាមេរិក ចេញដំណើរពីអាកាសយានដ្ឋាន Taipei Songshan ល្ងាចនេះ (ថ្ងៃទី៣ ខែសីហា) បានបញ្ចប់ដំណើរទស្សនកិច្ចនៅកោះតៃវ៉ាន់ក្នុងរយៈពេលតិចជាង ២៤ ម៉ោង ដែលបានបង្កើនភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក និងតៃវ៉ាន់។ នេះបើតាមការគ្រោងទុក លោកស្រី Pelosi និងសមាជិកសភាអាមេរិកប្រាំនាក់ផ្សេងទៀតនឹងបន្តដំណើរទស្សនកិច្ចរបស់ពួកគេទៅកាន់កូរ៉េខាងត្បូង ក្នុងឱកាសនៃទស្សនកិច្ចនៅអាស៊ី រួមទាំងសិង្ហបុរី ម៉ាឡេស៊ី និងជប៉ុន។
