Short News
វេជ្ជបណ្ឌិតប្រេស៊ីលបានទទួលជោគជ័យវះកាត់បំបែកកូនភ្លោះដែលមានក្បាលជាប់គ្នា ខណៈវេជ្ជបណ្ឌិតអង់គ្លេសបានចូលរួមវះកាត់ ដោយធ្វើការបញ្ជាតាមរយៈបច្ចេកវិទ្យា VR
BY Khmernote Media
August 4, 2022
យោងតាមសារព័ត៌មាន BBC បានរាយការណ៍ពីសមិទ្ធិផលផ្នែកវេជ្ជសាស្រ្តដ៏សំខាន់មួយ គឺនៅពេលដែលក្រុមគ្រូពេទ្យវះកាត់មកពីមន្ទីរពេទ្យ Great Omond Street ក្នុងប្រទេសអង់គ្លេស និងមន្ទីរពេទ្យក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល បានប្រើប្រាស់បច្ចេកវិទ្យាការពិតនិម្មិត – VR – ដើម្បីបញ្ជា និងគ្រប់គ្រងការវះកាត់ដាច់ដោយឡែកពីគ្នាទៅលើកុមារ ឈ្មោះថា Bernardo និង Arthur Lima ជាកូនភ្លោះប្រេស៊ីលអាយុ ៣ឆ្នាំ ដែលពួកគេមានក្បាលជាប់គ្នា ហើយនេះជាលើកទីមួយហើយ ដែលក្រុមគ្រូពេទ្យវះកាត់មកពីប្រទេសផ្សេងៗគ្នា បានរួមគ្នាធ្វើការវះកាត់ ដើម្បីបំបែកក្បាលកុមារនេះអោយចេញពីគ្នាដោយពាក់ស្តេតូស្កូប និងធ្វើប្រតិបត្តិការក្នុងបន្ទប់និម្មិតក្នុងបន្ទប់តែមួយក្នុងពេលតែមួយ។
