ខ្មែរណូត

ស្វែងរក

Short News

លោក ពូទីន កើតទុក្ខចំពោះការបាត់បង់វរសេនីយឯកស្ត្រីទីមួយក្នុងសង្គ្រាមអ៊ុយក្រែន ដែលភាគី​អ៊ុយក្រែន​បាន​បាញ់​គ្រាប់​រ៉ុក្កែត ដាក់​នៅ​ខេត្ត Donetsk

BY Khmernote Media August 5, 2022

កាលពីថ្ងៃទី ៤ ខែសីហា យោងតាមប្រភពព័ត៌មានបានអោយដឹងថា ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីនរបស់រុស្ស៊ីបានបាត់បង់វរសេនីយ៍ឯកស្ត្រីទីមួយ Olga ‘Kurza’ Kashura អាយុ ៥២ ឆ្នាំ ហើយនាងបានក្លាយជាមន្ត្រីយោធាស្ត្រីដំបូងគេដែលបានស្លាប់នៅក្នុងសង្គ្រាមអ៊ុយក្រែន ដែលអ៊ុយក្រែនបានបាញ់រ៉ុក្កែតដើម្បីវាយប្រហារ ខណៈ ពេលដែលកំពុងបើកបរក្នុងទីក្រុង Horlifka ខេត្ត Donetsk នៅតំបន់ Donbas នៅភាគខាងកើតអ៊ុយក្រែន។ លើសពីនេះទៅទៀត វរសេនីយ៍ឯក Kashura គាត់គឺជាមន្រ្តីទី ៩៧ នៃកងទ័ពរុស្ស៊ីដែលត្រូវបានសម្លាប់ដោយអ៊ុយក្រែនចាប់តាំងពីលោកប្រធានាធិបតី ពូទីន បានចាប់ផ្តើមសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២។

Share This Post: