Short News
ប្រទេសជប៉ុនត្រូវជួបនឹងការផ្ទុះឡើងនៃមេរោគកូវិត១៩ដ៏កាចសាហាវម្តងទៀត ជាមួយនឹងការឆ្លងថ្មីជាង ២សែននាក់
BY Khmernote Media
August 5, 2022
នេះជាថ្ងៃទីពីរជាប់គ្នាដែលចំនួនសរុបនៃការឆ្លងមេរោគកូវីដ-១៩ ត្រូវបានគេរាយការណ៍ ពាក់ព័ន្ធនិងចំនួនករណីដែលបានបញ្ជាក់ប្រចាំថ្ងៃនៅក្នុងប្រទេសជប៉ុនបានកើនលើស ២០០,០០០ នាក់ ដោយចំនួននៃការឆ្លងថ្មីកាលពីថ្ងៃពុធក៏បានបំបែកករណីខ្ពស់បំផុតមិនធ្លាប់មាន ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន មនុស្សចំនួន ២៣៣,០០០ នាក់បានឆ្លងមេរោគ ហើយក៏មានអ្នកស្លាប់ដោយសារ COVID-19 ផងដែរ។ ដែលចំនួនអ្នកឆ្លងកើនឡើងយ៉ាងឆាប់រហ័សដូចនេះ បានធ្វើឱ្យមានការព្រួយបារម្ភថា តើប្រព័ន្ធសុខាភិបាលនឹងអាចដោះស្រាយជាមួយនឹងចំនួនករណីដ៏ច្រើននៅក្នុងរលកទីប្រាំពីរនៃការផ្ទុះឡើងនៃ COVID-19 របស់ប្រទេសនេះឬយ៉ាងណា។
