Short News
ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានបោះឆ្នោតគាំទ្រក្នុងលទ្ធផល ៩៥ ទល់ ១ លើសមាជិកភាពអង្គការណាតូ សម្រាប់ហ្វាំងឡង់ និងស៊ុយអែត
BY Khmernote Media
August 5, 2022
សមាជិកព្រឹទ្ធសភាអាមេរិកបានផ្តល់ការយល់ព្រមយ៉ាងពេញទំហឹង ដល់សមាជិកភាពរបស់អង្គការណាតូ សម្រាប់ហ្វាំងឡង់ និងស៊ុយអែត កាលពីថ្ងៃពុធ ជាមួយនឹងសំឡេងគាំទ្រ ៩៥ ទល់ ១ ដែលជាការបោះជំហានយ៉ាងសំខាន់ឆ្ពោះទៅរកការពង្រីកខ្លួនរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (North Atlantic Treaty Organization) និងកិច្ចព្រមព្រៀងគ្នាទៅវិញទៅមក រវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប ដែលមានអាយុកាល ៧៣ ឆ្នាំមកហើយ។
