ខ្មែរណូត

ស្វែងរក

Short News

តៃវ៉ាន់ថ្កោលទោសចំពោះការធ្វើសមយុទ្ធយោធារបស់ចិន និងអះអាងជាសកម្មភាពរំលោភបំពាននឹងច្បាប់អង្គការសហប្រជាជាតិ

BY Khmernote Media August 5, 2022

តៃវ៉ាន់៖ ចិនបានចាប់ផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជុំវិញកោះតៃវ៉ាន់តាមការគ្រោងទុកហើយនៅម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ទី៤​ ខែសីហានេះ​ ដើម្បីឆ្លើយតបទៅនឹងវត្តមានរបស់លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានរដ្ឋសភាអាមេរិកក្នុងដំណើរទស្សនកិច្ចមកកាន់កោះតៃវ៉ាន់។ បើតាមបញ្ជាការដ្ឋានយោធាភាគខាងកើតរបស់ចិនបានបញ្ជាក់ថា សមយុទ្ធយោធានឹងត្រូវចាប់ផ្តើមពីម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី៤​ ខែសីហា​ ហើយត្រូវបិទបញ្ចប់នៅម៉ោង ១២យប់ ថ្ងៃទី ៧ ខែសីហា ដោយនៅក្នុងការធ្វើសមយុទ្ធយោធាមានទាំងសកម្មភាពហ្វឹកហ្វាត់របស់កងទ័ព ការបាញ់ក្នុងចម្ងាយឆ្ងាយ និងការបាញ់ដោយប្រើគ្រាប់ពិតផងដែរ។

Share This Post: