ខ្មែរណូត

ស្វែងរក

Short News

រន្ទះបាញ់នៅជិតសេតវិមាន នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី មនុស្ស៤នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈកំពុងជ្រកភ្លៀងក្បែរដើមឈើក្នុងឧទ្យានមួយ

BY Khmernote Media August 6, 2022

កាលពីថ្ងៃទី ៥ ខែសីហា សារព័ត៌មាន BBC បានរាយការណ៍ថាមានរន្ទះបាញ់អំឡុងពេលមានព្យុះផ្គររន្ទះយ៉ាងខ្លាំងនៅជិតសេតវិមាន ស្ថិត នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី រដ្ឋធានីនៃសហរដ្ឋអាមេរិក បណ្តាលអោយ មនុស្ស៤នាក់ ស្រី២នាក់ និងប្រុស២នាក់ បានរងរបួសធ្ងន់ធ្ងរ ដោយសារតែទាំង៤នាក់ ត្រូវបានរន្ទះបាញ់ ពេលកំពុងជ្រកភ្លៀង ក្បែរដើមឈើមួយកន្លែង នៅឧទ្យាន Lafayette ។ ដោយសារតែចំណុចដែលមានរន្ទះ ស្ថិតនៅជិតសេតវិមាន ដែលទីកន្លែងស្នាក់នៅ និងជាការិយាល័យរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ទើបជាលទ្ធផលដែលនាំអោយមន្ត្រី​ស៊ើបការណ៍​សម្ងាត់​គឺជា​មនុស្ស​ដំបូង​គេ​ដែល​បាន​ជួយ​អ្នក​ដែល​រង​គ្រោះនោះ។

Share This Post: