ខ្មែរណូត

ស្វែងរក

Short News

ភ្លៀងធ្លាក់ខ្លាំង បណ្តាលអោយទឹកជន់លិចប្រទេសជប៉ុន ទាំងផ្លូវស្ពានក៏ត្រូវរងការខូចខាត ចំណែកប្រជាជនជាងកន្លះ​លាន​នាក់​ត្រូវ​ជម្លៀស​ចេញ

BY Khmernote Media August 6, 2022

យោងតាមសារព័ត៌មាន រ៉យទ័រ បានអោយដឹងថា ប្រទេសជប៉ុនប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងនៅខេត្តភាគឦសាន បណ្តាលឱ្យមានទឹកជំនន់ជនលិចភ្លាមៗ ហើយ​មាន​សេចក្តីរាយការណ៍​ថា ផ្លូវ និង​ស្ពាន​បាន​បាក់​នៅ​ជាច្រើន​កន្លែង​ ខណៈពេលដែលប្រជាជនជាងកន្លះលាននាក់ផ្សេងទៀតត្រូវជម្លៀសចេញពីទឹក។ ដោយតំបន់ជាច្រើននៃប្រទេសជប៉ុននៅតែជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំង ជា​លទ្ធផលទឹក​ក្នុង​ទន្លេ​ជា​ច្រើន​បាន​ហូរចូល​ច្រាំង​ទន្លេ និង​លិច​ផ្លូវ និង​ផ្ទះ​ប្រជាពលរដ្ឋជាពិសេសនៅក្នុងខេត្ត Yamagata ស្ថិតនៅតំបន់ភាគឦសាន ទន្លេ Mogami បានជន់លិចជាច្រើនកន្លែង។ ជាហេតុបណ្តាលឱ្យមានការបាក់ដី ផ្ទះ​លិច​ទឹក​ ប៉ះពាល់ដល់ប្រព័ន្ធផ្គត់ផ្គង់ទឹកក្នុងតំបន់ លើស​ពី​នេះ​ទៀត​នៅ​ក្នុង​ពិភព​សង្គម​រូបភាព​នៃ​ការ​ខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ​ត្រូវ​បាន​គេ​ចែក​រំលែក បន្ទាប់ពីផ្លូវបានដួលរលំនៅក្នុងទីក្រុង Kawanichi ហើយ​ស្ពាន​បាន​បាក់​ជាច្រើន​កន្លែង បណ្តាល​ឲ្យ​តំបន់​ជាច្រើន​ត្រូវ​កាត់ផ្តាច់។

Share This Post: