PR

ASUS បានបង្កើតព្រឹត្តិការណ៍ដ៌ពិសេស ដើម្បីជាការជួបជុំអ្នកស្រលាញ់ខាងអេឡិចត្រូនិច តំណាងចែកចាយ និង Creator

BY
Liny Chan
August 10, 2022

ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 07 ខែសីហា ឆ្នាំ២០២២ — ASUS បានបង្កើតព្រឹត្តិការណ៍ដ៌ពិសេស ដើម្បីជាការជួបជុំអ្នកស្រលាញ់ខាងអេឡិចត្រូនិច តំណាងចែកចាយ ក៏ដូចជា Creator ផ្សេងៗដើម្បីទស្សនារឿងទាំងអស់គ្នា ។

ចំណុចសំខាន់នាថ្ងៃនេះគឺក្រុមហ៊ុនASUSបានអញ្ជើញភ្ញៀវជាច្រើនកុះករមកចូលរួមប្រមាណ២០០នាក់ ១ថ្ងៃពេញដើម្បីបានធ្វើការសាកល្បងតេស្តម៉ូដែលថ្មីៗដែលបានដាក់តាំងបង្ហាញជាច្រើនតាំងពីម៉ូដែលលំដាប់ទូទៅ រហូតដល់ម៉ូដែលលំដាប់ខ្ពស់ដែលមានតម្លៃរហូតដល់ទៅជិត៣០០០ដុល្លា ក្នុងនោះរួមមាន៖ សេរ៊ីTUF 2022សំរាប់អ្នកឌីស្ស៉ាញឬលេងហ្គេមទូទៅ សេរ៊ីROG Flow និងROG Zephrus G15 Editionសំរាប់អ្នកត្រូវការកម្លាំងម៉ាស៊ីនខ្លាំង ។

ក្រៅពីផលិតផលដ៏គួរអោយចាប់អារម្មណ៍នេះ យើងឃើញមានវត្តមានរបស់ Creator ល្បីៗជាច្រើនបានមកចូលរួមចែករំលែកនិងសំណេះសំណាលជាមួយភ្ញៀវអ្នកគាំទ្រជាច្រើន រួមមាន៖ លោក សាក់ សេរីវឌ្ឈ (Mr. Film Reel) លោក Allan Scott ព្រមទាំងក្រុមវិស័យអេឡិចត្រូនិចជាច្រើនដូចជា ក្រុម ReigN Esports, Yaksa និង AG Esports ដែលធ្វើអោយទិដ្ធភាពកាន់តែសប្បាយរីករាយ។

ជាចុងក្រោយក្រុមហ៊ុនASUSបានចែកកាដូអនុស្សាវរីយ៍ជាច្រើន និងគ្រឿងលំអកុំព្យូទ័៏រផ្សេងៗទៀត ក៏ដូចជាការថតរូបជុំគ្នាផងដែរ។

Share This Post: