ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះពិនិត្យមើលស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង និងត្រៀមបង្ការផ្សេងៗ នៅស្រុកកោះញែក
- BY
- Oun Mey
- August 11, 2022
ខេត្តមណ្ឌលគិរី៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់រយៈពេលកន្លងមកនេះ នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ លោក ឈឹម កាន អភិបាលខេត្តស្តីទី និងលោក សាយ ម៉េងគីម អភិបាលរងខេត្ត បានដឹកនាំកងកម្លាំង មន្ទីរអង្គភាពពាក់ព័ន្ធ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអាជ្ញាធរស្រុក អញ្ជើញចុះពិនិត្យមើលស្ថានភាពហេដ្ឋារចនាសម្ព័ន្ធនានា ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង នៅតាមបណ្តាឃុំមួយចំនួន ក្នុងស្រុកកោះញែកដើម្បីត្រៀមកម្លាំងការពារទុកជាមុននូវគ្រោះ មហន្តរាយ ដែលអាចកើតឡើងនៅតំបន់ដែលប្រឈមនឹងជំនន់ទឹកភ្លៀងជាយថាហេតុ។

- Share This Post:


