Short News

អ្នកវិទ្យាសាស្ត្រចិនបានរកឃើញមេរោគប្រភេទថ្មី “LayV” ដែលស្ថិតនៅក្រុមមេរោគ Nipah ខណៈនេះដែរ បានរកឃើញ ៣៥ ករណីហើយ នៅខេត្ត Shandong និង Henan

BY
Oun Mey
August 11, 2022

កាលពីថ្ងៃទី៩ ខែសីហា គេហទំព័រព័ត៌មានផ្លូវការរបស់ចិន Global Times បានរាយការណ៍ថា មហាវិទ្យាល័យវិទ្យាសាស្ត្រចិន នៃវិទ្យាស្ថានមីក្រូជីវវិទ្យា និងរោគរាតត្បាត នៅទីក្រុងប៉េកាំង ជាមួយអ្នកវិទ្យាសាស្ត្រនៅសិង្ហបុរី ផ្សព្វផ្សាយអត្ថបទវេជ្ជសាស្ត្រតាមរយៈ New England Journal of Medicine ពួកគេបាននិយាយថា ពួកគេបានរកឃើញមេរោគថ្មីមួយដែលមានឈ្មោះថា “Langya henipavirus” ឬ “LayV” ដែលស្ថិតនៅក្រុមមេរោគ Nipah ដោយរកឃើញអ្នកឆ្លងដំបូងនៅក្នុងខេត្ត Shandong នៅក្នុងអំឡុងពេលមុនខែមករា ឆ្នាំ ២០១៩ មុនពេលដែលក្រុមចំនួន ១៤ ត្រូវបានរកឃើញ ហើយការស្រាវជ្រាវត្រូវតែបញ្ឈប់ដោយសារតែការផ្ទុះឡើងនៃ COVID-19 ។ យោងតាមសេចក្តីរាយការណ៍​ព័ត៌មាន​បាន​បញ្ជាក់​ដូច្នេះថា៖​ មក​ទល់​ពេល​នេះ មនុស្ស​៣៥​នាក់​បាន​ឆ្លង​មេរោគ​នេះហើយដោយស្ថិតនៅខេត្ត Shandong ភាគ​ខាង​កើត និងខេត្តហឺណាន។ ទោះបីជាយ៉ាងណាក៏ដោយ គ្រូពេទ្យមិនអាចបញ្ជាក់ការឆ្លងពីមនុស្សទៅមនុស្សបានទេ ប៉ុន្តែបាននិយាយថា អ្នកជំងឺមានប្រវត្តិទាក់ទងជាមួយសត្វ ដោយមេរោគ​នេះ​ត្រូវ​បាន​គេ​គិត​ថា​មាន​ប្រភព​ចេញ​ពី​សត្វ​កកេរតូចៗ(shrews) ដែល អ្នកជំងឺមានរោគសញ្ញាស្រាល ដូចជាគ្រុនក្តៅ អស់កម្លាំង បាត់បង់ចំណង់អាហារ ឈឺសាច់ដុំ ប៉ុន្តែ​មិន​មាន​ករណីស្លាប់​ដែលត្រូវ​បាន​រក​ឃើញនោះទេ។

Share This Post: