អាមេរិកកំពុងដាក់ពាក្យបណ្តឹងលើក្រុមវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេត (CYBER) របស់ចិន
- BY
- autoadmin
- December 12, 2018
មន្ត្រីស៊ើបការណ៍ជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា សកម្មភាពក្រុមវាយលុកតាមអ៊ីនធឺណេត (CYBER) របស់ចិននៅក្នុងសហរដ្ឋអាមេរិកបានកើនឡើងគួរឱ្យគត់សម្គាល់នៅក្នុងប៉ុន្មានខែថ្មីៗនេះ ដោយពួកគេផ្តោតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលអាចជាការព្យាយាមបង្កើតមូលដ្ឋានសម្រាប់ការវាយប្រហារមកលើអាមេរិកនាពេលអនាគត។ មន្ដ្រីសន្តិសុខជាតិលោក Rob Joyce ដែលជាអតីតទីប្រឹក្សាផ្នែកប្រព័ន្ធអ៊ីនធឺណេតរបស់សេតវិមានសម្រាប់លោកប្រធានាធិបតី Donald Trump មិនបានបញ្ជាក់លម្អិតអ្វីទេលើបញ្ហានេះ តែគាត់បាននិយាយសំដៅទៅលើការវាយប្រហារឌីជីថលប្រឆាំងនឹងថាមពល វិស័យហិរញ្ញវត្ថុ ដឹកជញ្ជូន និងថែទាំសុខភាពរបស់សហរដ្ឋអាមេរិក។
យ៉ាងណាមិញប្រទេសចិនបានបដិសេធម្តងហើយម្តងទៀតចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិកថាខ្លួនបានធ្វើការវាយប្រហារតាមអ៊ីនធឺណិតនេះ។ ចំណែកការកត់សម្គាល់របស់លោក Rob Joyce គឺស្របគ្នានឹងព្រះរាជអាជ្ញារបស់សហរដ្ឋអាមេរិក ដែលកំពុងរៀបចំបង្ហាញខ្លួននៅដើមសប្តាហ៍នេះលើការចោទប្រកាន់ការលួចបច្ចេកវិទ្យាព្រហ្មទណ្ឌថ្មីប្រឆាំងនឹងក្រុមវាយលុកតាមអ៊ីនធឺណេតរបស់ចិន៕

អត្ថបទ៖ លីដា
ប្រភព៖ voanews
- Share This Post:






