Short News

ក្រុមហ៊ុនម្ស៉ៅកូនក្មេង Johnson ត្រៀមឈប់​ផលិត និង​លក់​ម្សៅ​ទារក​ដែល​ផលិត​ពីរ៉ែ talc ដោយប្តូរមកជាម្សៅពោតវិញ

BY
Oun Mey
August 13, 2022

ក្រុមហ៊ុម Johnson & Johnson បានប្រកាសថា ខ្លួននឹងឈប់ផលិត និងលក់ម្សៅទារកដែលមានមូលដ្ឋានផលិតចេញពីរ៉ែ talc នៅទូទាំងពិភពលោកនៅឆ្នាំក្រោយ ដែលអស់រយៈពេលជាងពីរឆ្នាំហើយចាប់តាំងពីផលិតផលនេះត្រូវបានបញ្ឈប់នៅក្នុងសហរដ្ឋអាមេរិកដោយសារតែក្រុមហ៊ុន​ត្រូវ​បាន​គេ​ប្តឹង​ពី​សុវត្ថិភាព​អ្នក​ប្រើប្រាស់។ នេះបើតាមសារព័ត៌មាន Reuters បានរាយការណ៍ថា Johnson & Johnson បានប្រកាសនៅឆ្នាំ ២០២០ ថាខ្លួននឹងបញ្ចប់ការលក់ម្សៅទារកដែលមានមូលដ្ឋានផលិតចេញពីរ៉ែ talc នៅសហរដ្ឋអាមេរិក និងកាណាដា ខណៈដែលតម្រូវការធ្លាក់ចុះ ដោយ​សារ​អ្នក​ប្រើ​ប្រាស់​ត្រូវ​បាន​គេ​ផ្តល់​ព័ត៌មាន​មិនបានត្រឹមត្រូវអំពី​សុវត្ថិភាព​របស់​ផលិតផលខណៈ​ដែល​ក្រុមហ៊ុន​ប្រឈម​នឹង​បណ្តឹង​ជា​ច្រើន​។
គួរបញ្ជាក់អោយដឹងផងដែរថា ៖ ក្រុមហ៊ុន Johnson & Johnson បានប្រឈមមុខនឹងបណ្តឹងអ្នកប្រើប្រាស់ចំនួន ៣៨,០០០ ករណី ដែលបានចោទប្រកាន់ថាម្សៅទារកដែលមានមូលដ្ឋានផលិតចេញពីរ៉ែ talc ដែលបង្កឱ្យមានជំងឺមហារីក ដោយសារតែការចម្លងរោគនៃអាបស្តូស ដែលជាសារធាតុបង្កមហារីក។ ចំណែកខាងក្រុមហ៊ុន Johnson & Johnson បានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថា «ការធ្វើតេស្តវិទ្យាសាស្ត្រ និងការអនុម័តបទប្បញ្ញត្តិក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ បានបង្ហាញថា talc មានសុវត្ថិភាព និងគ្មានសារធាតុអាបស្តូស» កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុមហ៊ុន​បាន​បញ្ជាក់​ឡើង​វិញ​នូវ​សេចក្តី​ថ្លែងការណ៍​នោះ​នៅ​ពេល​ដែល​ខ្លួន​បាន​ប្រកាស​បញ្ឈប់​ការ​ផលិត​ម្ស៉ៅ។

Share This Post: