ក្រុមអ្នកវិភាគ៖ ការដោះលែងប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Huawei របស់តុលាការកាណាដា អាចជាអន្តរាគមន៍របស់លោក Donald Trump
ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ត្រូវបានតុលារកាណាដា សម្រេចឲ្យតម្កល់លុយ ដើម្បីនៅក្រៅឃុំហើយ ដែលការសម្រេចដូចនេះត្រូវបានគេមើលឃើញថា ទំនងជាមានអន្តរាគមន៍ពីលោកប្រធានធិបតីអាមេរិក Donald Trump។ គួរម្លឹកជូនថា អ្នកស្រី Meng Wanzhou អាយុ ៤៦ ឆ្នាំ ជាប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei និងជាកូនស្រីរបស់អតីតប្រធានក្រុមហ៊ុន Huawei ត្រូវបានតុលាការកាណាដាចាប់ខ្លួន ពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិការដកដាក់លុយប្រមាណជា ១០ លានដុល្លារក្នុងធនាការអន្តរជាតិខុសប្រក្រតី និងធ្វើឲ្យធនាគារអន្តរជាតិមួយនោះបានរំលោភបំពាន់ទៅលើទណ្ឌកម្មរបស់អាមេរិក។
ដោយហេតុនេះហើយទើបគាត់ត្រូវបានតុលាការកាណាដាចាប់ខ្លួន តែយ៉ាងណាក្តី ១០ ថ្ងៃក្រោយការចាប់ខ្លួនគាត់ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំវិញ។ សម្រាប់ក្រុមអ្នកវិភាគបានលើកឡើងថា ជុំវិញបញ្ហានេះវាអាចជាអន្តរាគមន៍របស់លោក Donald Trump ព្រោះពេលនេះអាមេរិក និងចិន កំពុងតែមានសង្គ្រាមពាណិជ្ជកម្មជាមួយគ្នា ដែលសង្គ្រាមនេះអាចធ្វើឡើងក្រោមរូបភាពជាច្រើនដែលពាក់ព័ន្ធក្នុងការធ្វើពាណិជ្ជកម្ម៕

អត្ថបទ៖ ភក្តី
ប្រភព៖ channelnewsasia