Short News

អឺរ៉ុបបំបែកកំណត់តា្រមានភ្លើងឆេះព្រៃអស់ច្រើនបំផុតមិនធ្លាប់មានបើគិតត្រឹមពាក់កណ្តាលខែសីហា ឆ្នាំ២០២២នេះ

BY
Oun Mey
August 15, 2022

របាយការណ៍មួយដែលបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Times នៅថ្ងៃអាទិត្យ ទី១៤ ខែសីហានេះបានបង្ហាញថា គិតត្រឹមពាក់កណ្តាលខែសីហាក្នុងឆ្នាំ ២០២២នេះអឺរ៉ុបបានជួបប្រទះនូវបអញ្ហាភ្លើងឆេះព្រៃអស់ច្រើនបំផុត ពោលគឺជាកំណត់ត្រាថ្មីដែលភ្លើងបានបំផ្លាញព្រៃក្នុងផ្ទៃដីដ៏ធំមិនធ្លាប់មាន។ បើយោងតាមសេវាត្រួតពិនិត្យផ្កាយរណបរបស់សហភាពអឺរ៉ុបបានបង្ហាញថា គិតត្រឹមពាក់កណ្តាលខែសីហានេះគឺអគ្គិភ័យបានលេបត្របាក់អស់ព្រៃក្នុងព្រៃដីប្រមាណជា ៦៦០,០០០ ហិចតារួចទៅហើយ ខណៈអគ្គិភ័យអាចនឹងបន្តឆាបឆេះព្រៃក្នុងរយៈពេលយូរបន្ថែមទៀតផងដែរ។

Share This Post: