កូរ៉េខាងជើងបានរិះគន់ប្រមុខអង្គការសហប្រជាជាតិ ចំពោះការគាំទ្រលើការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង
- BY
- Oun Mey
- August 15, 2022
ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០២២ បានរិះគន់ការអត្ថាធិប្បាយថ្មីៗរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លើការគាំទ្ររបស់គាត់ចំពោះការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង ដោយបានហៅការកត់សម្គាល់នេះថា មានភាពលម្អៀង និងមិនយុត្តិធម៌។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយ ពីក្រសួងការបរទេស បន្ទាប់ពីប្រធានអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃសុក្រ បាននិយាយថា លោកគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់នុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង នៅពេលដែលលោកបានជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol ។

- Share This Post:


