Short News

បែលហ្ស៊ិកបញ្ជាឱ្យប្រមូលមកវិញនូវការ៉េម Haagen-Dazs បន្ទាប់ពីរកឃើញសារធាតុគីមីធ្វើឲ្យកើតមហារីក

BY
Oun Mey
August 15, 2022

កាលពីថ្ងៃទី ១០ ខែសីហា កន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយបរទេសចំនួន ៦៥ បានរាយការណ៍ថា អាជ្ញាធរ​សុវត្ថិភាព​ចំណីអាហារ​បែលហ្ស៊ិក​បាន​ចេញ​បញ្ជា​កាលពី​ថ្ងៃ​អង្គារ ទី៩ ខែ​សីហា ឲ្យធ្វើការប្រមូលមកវិញនូវយីហោការ៉េម Haagen-Dazs ចំនួនប្រាំពីរទៀត បន្ទាប់ពីពួកគេត្រូវបានរកឃើញថា មានផ្ទុកសារធាតុគីមីដែលទាក់ទងនឹងការវិវត្តនៃជំងឺមហារីកកូនកណ្តុរ និងជំងឺមហារីកឈាម។ ចំណែកអាជ្ញាធរសុវត្ថិភាពចំណីអាហាររបស់បែលហ្ស៊ិក ក៏ធ្លាប់បានបញ្ជាឱ្យប្រមូលយកការ៉េម Haagen-Dazs ចំនួន ១០ ប្រអប់កាលពីថ្ងៃសុក្រ ទី ៥ ខែសីហា កន្លងទៅផងដែរ។

Share This Post: