សិល្បៈ

ម៉ៃ សុគន្ធ រិះគន់ចំៗ ៧ចំនុច មកលើបេក្ខជន សុឹម ច័ន្ទពន្លឺ ក្នុងវគ្គ Live Show សប្តាហ៍ទី៥

BY
Khmernote Media
August 15, 2022

កម្មវិធី Cambodian Idol រដូវកាលទី៤ បានឈានមកដល់វគ្គ Live Show សប្តាហ៍ទី៥ហើយ ដោយបេក្ខជន និងបេក្ខនារី បានប្រឹងប្រែងប្រកួតប្រជែងគ្នាដើម្បីបានបន្តនៅវគ្គបន្ទាប់ទៀត និងឈានដល់វគ្គផ្តាច់ព្រ័ត្រ។ ថ្មីៗនេះ លោក ម៉ៃ សុគន្ធ ដែលជាតារាចម្រៀងមួយរូប និងជាតារាមហាជនដាក់ងារថាកំពូលអ្នករិះគន់ បានចេញមករិះគន់បេក្ខជន សុឹម ច័ន្ទពន្លឺ ចំៗចំនួន៧ចំនុច ក្រោយឃើញបេក្ខជនរូបនេះប្រកួតក្នុងវគ្គ Live Show សប្តាហ៍ទី៥។ លោក ម៉ៃ សុគន្ធ បានរិះគន់ថា៖

សូមបងប្អូនបោះឆ្នោត មេត្តា បោះឆ្នោត មើលលើ សមត្ថភាព សំលេង កុំបោះ ទៅ លើ រូប សម្រស់ ណា
ហេតុអីគ្រូពេទ្យត្រូវបានជាប់ ទៅ វគ្គបន្ត ទាំងដែលការ ច្រៀងអន់ខ្លាំងជាង បេក្ខជន3នាក់ដែលបានចាកចេញ
សំរាប់ខ្ញុំ គ្រូពេទ្យវគ្គនេះ ច្រៀង បទបែបមនោសញ្ចេតនា របៀបខ្មែរគឺ Zero
1 ច្រៀងមិនច្បាស់អក្ខរាវិរុទ្ធ( ច្រៀងសូរ ហ្សូវ បែបអ្នកជិតខាង)
2 ច្រៀង មិនស្មើរគ្រាប់តុងភ្លេង
3 ច្រៀងភ្លាត់ៗ
4 ច្រៀងគ្មានមនោសញ្ចេតនា
5 ច្រៀង ដោយគ្មានទំនុកចិត្ត ភ្លេងទៅដោយភ្លេង ច្រៀងទៅដោយច្រៀង មិនចូលគ្នា
6 គ្មានអឺន គ្មានថ្នម ដល់ពេលថ្នម ថ្នមពេក ឡើង ភ្លាវតុង
7 ដង្ហើមខ្លី ច្រៀងអោយតែបានៗ
…. សូមបងប្អូនមេត្តា បោះឆ្នោត រកអ្នកមានសំលេងពិរោះប្លែកមានតែមួយ មកកាន់ពាន🏆ណា ព្រោះជាពានលំដាប់ ពិភពលោក កុំអោយ ខ្មាស់ប្រទេសជិតខាង យើង
#cambodianidolsseason4

Share This Post: