Short News
អគ្គនាយករងអគ្គិសនីកម្ពុជា ប្រើប្រាស់ពេលជិត៣ឆ្នាំ កែឆ្នៃតំបន់ «ភ្នំនាគស» ឱ្យក្លាយទៅជារមណីយដ្ឋានធម្មជាតិដ៏ទាក់ទាញ
BY Oun Mey
August 16, 2022
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា តំបន់បណ្តុំព្រៃភ្នំប្រវត្តិសាស្ត្រភ្នំគុហ៍ «ភ្នំនាគស ឬល្អាងព្រះនាងរំសាយសក់» ដែលស្ថិតក្នុងចំណុចកាច់កង់ ភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំ សហការជាមួយអាជ្ញាធរខេត្ត ស្រុក ឃុំ ធ្វើការសិក្សាជាច្រើនលើកច្រើនសារ ពោលគឺក្នុងអំឡុងឆ្នាំ២០១៩ រហូតឈានដល់ការឆាប់ផ្តើមសាងសង់ ដើម្បីកែប្រែតំបន់នេះ ឱ្យក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ទៅថ្ងៃអនាគត។
