Short News
ស្រ្តីជាអ្នកជំងឺរូបនេះបានធ្វើដំណើរមកដល់ទឹកដីថៃតាមរយៈជើងហោះហើរដែលបានចុះចតនៅព្រលានយន្តសុវណ្ណភូមិ
BY Khmernote Media
August 17, 2022
បើតាមលោកវេជ្ជបណ្ឌិត Opas Karnkawinpong ដែលជាអគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានឲ្យដឹងថា ស្រ្តីជាអ្នកជំងឺរូបនេះបានធ្វើដំណើរមកដល់ទឹកដីថៃតាមរយៈជើងហោះហើរដែលបានចុះចតនៅក្នុងប្រលានយន្តសុវណ្ណភូមិកាលពីថ្ងៃអាទិត្យ ទី១៤ ខែសីហា និងបានតេស្តិ៍វិជ្ជាមានជំងឺ Monkeypox កាលពីថ្ងៃចន្ទ ទី១៥ ខែសីហាម្សិលមិញនេះ។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្ត គេបានសម្រេចធ្វើតេស្តិ៍ស្រ្តីរូបនេះភ្លាមៗក្រោយពេលគាត់បានមកទល់ប្រទេសថៃ ដ្បិតនៅពេលគាត់បានដើរចេញពីយន្តហោះមកនោះគេបានពិនិត្យឃើញគាត់មានពងបែកនៅខ្លួនរួចទៅហើយ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះជំងឺអ៊ុតស្វា Monkeypox បានបង្កការចម្លងទៅកាន់មនុស្សជាង ៣០,០០០នាក់ហើយនៅជុំវិញពិភពលោក និងមានមនុស្សចំនួន ៦នាក់បានស្លាប់ផងដែរ៕
