Short News
ទិន្នន័យពីការសាកល្បងព្យាបាលបានបង្ហាញថា វាបានជំរុញឱ្យមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំរឹងមាំ
BY Khmernote Media
August 17, 2022
នាយកប្រតិបត្តិរបស់ MHRA លោក June Raine បាននិយាយថា ទិន្នន័យពីការសាកល្បងព្យាបាលបានបង្ហាញថា វាបានជំរុញឱ្យមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំរឹងមាំ ប្រឆាំងនឹងមេរោគដើម និងអូមីក្រុង ហើយនឹងផ្តល់នូវ «ឧបករណ៍មុតស្រួចនៅក្នុងឃ្លាំងរបស់យើង» ខណៈដែលជំងឺ COVID-19 នៅតែបន្តវិវត្ត។ ចំណែកនាយកប្រតិបត្តិក្រុមហ៊ុន Moderna លោក Stephane Bancel បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែរថា ក្រុមហ៊ុនជីវបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកមួយនេះ មានសោមនស្សរីករាយចំពោះការសម្រេចចិត្តនេះ។
