Short News
វ៉ាក់សាំងបង្ការ Moderna ប្រភេទមុន ធ្លាប់បានជួយកាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ
BY Khmernote Media
August 17, 2022
លោក Stephane Bancel បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែរថា ក្រុមហ៊ុនជីវបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកមួយនេះ មានសោមនស្សរីករាយចំពោះការសម្រេចចិត្តនេះ។ វ៉ាក់សាំងបង្ការ Moderna ប្រភេទមុន ធ្លាប់បានជួយកាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់ដោយសារជំងឺ COVID-19 ដែលបានលេចចេញជាលើកដំបូងនៅក្នុងប្រទេសចិន នៅចុងឆ្នាំ២០១៩ ហើយវ៉ាក់សាំងដែលកំពុងប្រើនៅពេលបច្ចុប្បន្ននេះ គឺផ្តោតសំខាន់ទៅលើវ៉ារ្យ៉ង់មុនៗ ខណៈដែលសព្វថ្ងៃនេះអនុទម្រង់នៃវ៉ារ្យ៉ង់អូមីក្រុង បំប្លែងខ្លួនជាច្រើនទម្រង់កំពុងវាយប្រហារសាជាថ្មីម្ដងទៀត៕
