ខ្មែរណូត

ស្វែងរក

Short News

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងអនុវត្តការងារភ្ជាប់បំពង់ចែកចាយទឹកទំហំ ២២៥មម ចំនួន ១កន្លែង

BY Khmernote Media August 17, 2022

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងអនុវត្តការងារភ្ជាប់បំពង់ចែកចាយទឹកទំហំ ២២៥មម ចំនួន ១កន្លែង ដើម្បីសម្រួលដល់ការងារកាយធ្វើគ្រឹះក្បាលស្ពានបេតុងឆ្លងកាត់ទន្លេសាបនៅចំណុចប្រសព្វផ្លូវជាតិលេខ ៥ និងផ្លូវភ្ជាប់ក្បាលស្ពានក្នុងពេលឆាប់ៗនេះ ដែលត្រូវផ្អាកផ្គត់ផ្គង់ទឹកនៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ លើបណ្ដោយផ្លូវជាតិលេខ ៥ ចាប់ពីផ្លូវលេខ ៣៦R ដល់ផ្លូវលេខ ៤៨R ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ការងារភ្ជាប់បំពង់ចែកចាយទឹកទំហំ ២២៥មម នេះតម្រូវឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ ទឹកមួយរយៈពេលខ្លីប្រមាណជាង ០៥ម៉ោង គឺចាប់ពីម៉ោង ២២៖០០នាទីយប់ ដល់ម៉ោង ០៣៖០០នាទីទាបភ្លឺ និងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លីក្រោយពេលធ្វើការភ្ជាប់បំពង់ចែកចែយទឹកនេះរួច។

Share This Post: