Short News
សូមប្រុងប្រយ័ត្ន! ក្រសួងធនធានទឹក បញ្ជាក់ពីស្ថានភាពទឹកជំនន់ នៅក្រុងប៉ោយប៉ែត ភ្លៀងធ្លាក់កាលពីម្សិលមិញនេះ កើនឡើងជិតដល់កំពស់ប្រុងប្រយ័ត្ន
BY Khmernote Media
August 17, 2022
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ស្ថានភាពទឹកជំនន់ និងអាកាសធាតុ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានឱ្យជ្រាបថា៖ ១.មានភ្លៀងធ្លាក់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅស្រុកម៉ាលៃ មានកម្រិតទឹកភ្លៀង ៨៨.៣ មម ។ ស្ថានភាពទឹកច្រកទឹកអូរស្ពាន ទឹកឡើងពេញអូរ ហូរលើស្ពានព្រំដែន ។ ធ្វើឲ្យស្ថានភាពទឹកហូរតាមបណ្តោយអូរ ជាយដែនមានកំពស់ ៤.៨ ម ( ទទឹងអូរ ១២ ម ) វេលានេះអាកាសធាតុមេឃស្រទុំ។
