ខ្មែរណូត

ស្វែងរក

Short News

លោក រស់ សុវាចា ក៏បានផ្ញើសារសំខាន់មួយចំនួនជូនដល់បេក្ខជនប្រឡងទាំង ពីរភេទ សូមឲ្យពួកគាត់បន្ដខិតខំប្រឹងប្រែងរៀនសូត្រ

BY Khmernote Media August 17, 2022

លោក រស់ សុវាចា ក៏បានផ្ញើសារសំខាន់មួយចំនួនជូនដល់បេក្ខជនប្រឡងទាំង ពីរភេទ សូមឲ្យពួកគាត់បន្ដខិតខំប្រឹងប្រែងរៀនសូត្រទាំងនៅក្នុងថ្នាក់ និងរៀនខ្លួនឯងបន្ថែម ព្រមទាំងត្រង់ត្រាប់ស្ដាប់ឱវាទពីសំណាក់មាតា បិតា អាណាព្យាបាល។ បន្ថែមពីការបន្ដរៀនត្រៀមប្រឡងឌីប្លូម និងបាក់ឌុប បេក្ខជនប្រឡងទាំងអស់ គឺត្រូវតែបន្ដអនុវត្តឲ្យបានខ្ជាប់ខ្ជួនជាទីបំផុត នូវគោលការណ៍នានារបស់ក្រសួងសុខាភិបាល ក៏ដូចជាគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា និងគោរពច្បាប់ចរាចរណ៍ ជៀសវាងការប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ឬបារីគ្រប់ប្រភេទ ដើម្បីរក្សាសុខភាព និងអាយុជីវិត ដើម្បីឈានជើងចូលរួមការប្រឡងនាពេលខាងមុខនេះ ៕

Share This Post: