Short News

ព្រឹត្តការណ៍ដ៏គួរអោយរន្ធត់! អ្នកដំណើរនៅលើរថភ្លើងនៅប្រទេសអេស្ប៉ាញ ជួបភ្លើងឆេះព្រៃរាលដាលនៅជិតផ្លូវដែក មានអ្នក​ដំណើរ​មួយ​ចំនួន​បាន​រត់​គេច​ចេញមក បណ្តាលអោយមានអ្នករងរបួសជាង ១០នាក់

BY
Oun Mey
August 18, 2022

កាលពីថ្ងៃទី នៅថ្ងៃទី ១៧ ខែសីហាឆ្នាំ សារព័ត៌មាន BBC បានរាយការណ៍ពីឧប្បត្តិហេតុដ៏គួរឱ្យរន្ធត់មួយ ដោយមានរថភ្លើងមួយបានឆេះព្រៃពីទីក្រុង Valencia ដែលជាតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសអេស្ប៉ាញ បានរីករាលដាលចូលមកកាន់តែជិតរថភ្លើង
យ៉ាងគួរឱ្យភ័យខ្លាច ខណៈពេលដែលរថភ្លើងបានជិតទៅដល់ជិតទីក្រុង Bejís ភាគខាងកើតប្រទេសអេស្ប៉ាញ រហូតដល់អ្នកដំណើរនៅលើរថភ្លើងនេះ ព្យាយាមរត់គេចចេញពីរថភ្លើង រហូតបណ្តាលអោយអ្នកដំណើរជាង ១០នាក់រងរបួសដោយក្នុងនោះមាន ៣នាក់ដែលរងរបួសធ្ងន់។ ចំពោះអ្នកបើកបររថភ្លើងក៏បានស្នើឱ្យអ្នកដំណើរទាំងអស់បន្តនៅលើរថភ្លើង ប៉ុន្តែ​អ្នកដំណើរ​មួយចំនួន​មានការ​តក់ស្លុត​ពេល​ឃើញ​ភ្លើង​ឆេះ​ព្រៃកាន់តែកៀកនឹងរថភ្លើង ដូច្នេះពួកគេរត់ចេញពីរថភ្លើងជាហេតុបណ្តាលឱ្យរបួស ភ្លើងឆេះដល់រាងកាយ ម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេដឹកតាមឧទ្ធម្ភាគចក្រ ដើម្បីបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។

Share This Post: