Short News

សម្រាប់មិត្តដ៏ស្មោះត្រង់! នារីម្នាក់មកពីខេត្តរាជបូរី នៃប្រទេសថៃ បានសាងសង់ផ្ទះដ៏ប្រណិត និងធ្វើបណ្តាំមរតកសម្រាប់សត្វឆ្កែចំនួន ១៧ក្បាលនេះទៀតផង

BY
Oun Mey
August 18, 2022

កាលពីថ្ងៃទី ១៧ ខែសីហា បន្ទាប់ពីរឿងរ៉ាវរបស់ អ្នកស្រឡាញ់សុខរម្នាក់ត្រូវបានចែករំលែកនៅលើបណ្តាញសង្គម អ្នកប្រើប្រាស់ TikTok @Kanjanaratsakdikorn ដែលបានសាងសង់ផ្ទះដ៏ធំមួយសម្រាប់សត្វឆ្កែចំនួន ១៧ ក្បាល និងបានធ្វើវីដេអូដើម្បីទស្សនាផ្ទះ ដែលត្រូវបានទស្សនាច្រើនជាង ១.៣ លានដង។ ទើបបានជាអ្នក​យក​ព័ត៌មាន​បានទៅ​ដល់ផ្ទះ ដើម្បីជួបម្ចាស់ផ្ទះ ហើយ​ម្ចាស់​ឆ្កែ​នោះ​គឺ​កញ្ញា Kanrat Sakdikorn Thanasiri អាយុ ៤៨ ឆ្នាំជាអ្នកភូមិនៅស្រុក Ban Pong មុនពេលទៅលេងផ្ទះឆ្កែ ដែលនៅខាងក្រៅគឺជាផ្ទះស៊ីម៉ងត៍មួយជាន់ នៅពេលអ្នកបើកទ្វារអ្នកនឹងឃើញ Chihuahua, Shih Tzu, ពូជឆ្កែ Pomeranian និង French Bulldogs សរុប ១៧ក្បាល ដោយមាន ១៦ក្បាល ជាញី ហើយឆ្កែមួយក្បាលឈ្មោះ Hero គឺជាឈ្មោលតែមួយគត់។

Share This Post: