Short News

Elon Musk ថា រឿងទិញក្លិបបាល់ទាត់ Manchester United គឺលោកនិយាយលេងទេ

BY
Oun Mey
August 18, 2022

មុននេះបន្ដិច លោក Elon Musk បានបញ្ជាក់នៅលើបណ្ដាញសង្គម Twitter របស់គាត់ថា ​គាត់​នឹង​មិន​ទិញ​យកក្លឹបបិសាចក្រហម Manchester United ដូចដែលគាត់បានអះអាងកាលពីពេលព្រឹកមិញនោះឡើយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail ។ រំលឹកផងដែរថា កាលព្រឹកមិញនេះ ម្ចាស់ក្រុមហ៊ុន Tesla និង Space X រូបនេះ បានសរសេរនៅលើបណ្ដាញ Twitter ថា៖«គាត់កំពុងទិញយក Manchester United» ប៉ុន្តែឥឡូវនេះ រូបគាត់បានបញ្ជាក់ពីការអត្ថាធិប្បាយនោះថា វាគ្រាន់តែជាការនិយាយលេចសើចប៉ុណ្ណោះ។

Share This Post: