សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យអភិបាលខេត្តព្រះសីហនុស្រាវជ្រាវ វែកមុខរកមេខ្លោង ដែលកាប់ទន្ទ្រានដីរដ្ឋនៅខេត្តព្រះសីហនុ
- BY
- Oun Mey
- August 18, 2022
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចតេជោហ៊ុនសែនបានបញ្ជាឱ្យឯកឧត្តមគួចចំរើន អភិបាលខេត្តព្រះសីហនុ ស្រាវជ្រាវវែកមុខរកមេខ្លោងដែលកាប់ទន្ទ្រានដីរដ្ឋនៅខេត្តព្រះសីហនុ ហើយនាំគ្នាតវ៉ាដោយពាក់អាវនិងមួក គណបក្សប្រជាជនកម្ពុជាប្រឆាំងនឹងការបង្ក្រាបរបស់អាជ្ញាធរ។ ការថ្លែងបែបនេះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា បានធ្វើឡើង នៅក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រចំនួន ៦២៣នាក់ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ ខណៈសម្តេចតេជោបាន ណែនាំឱ្យជនបន្លំធ្វើជាអ្នករងគ្រោះ ក្នុងរឿងដីធ្លីនៅខេត្តព្រះសីហនុ ចូលខ្លួនសារភាពកំហុស នៅខេត្តព្រះសីហុន។

- Share This Post:


