ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ឪពុកបេក្ខជន ថុល សុភិទិ ប្រតិកម្មយ៉ាងខ្លាំង ចំពោះបុគ្គលម្នាក់ ដែលប្រើសំដីមិនសមរម្យដាក់ភិទិ រឿងចាក់សាក់លើដងខ្លួន

    BY Khmernote Media August 18, 2022
    ឪពុកបេក្ខជន ថុល សុភិទិ ប្រតិកម្មយ៉ាងខ្លាំង ចំពោះបុគ្គលម្នាក់ ដែលប្រើសំដីមិនសមរម្យដាក់ភិទិ រឿងចាក់សាក់លើដងខ្លួន

    ប្រិយមិត្តពិតជាធ្លាប់បានស្គាល់ហើយបេក្ខជនឆ្នើមមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀងដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា Cambodian Idol រដូវកាលទី៤ គឺបេក្ខជន ថុល សុភិទិ ដែលមានអ្នកគាំទ្ររាប់ពាន់នាក់ ពេញចិត្តទៅលើសមត្ថភាពច្រៀង និងទេពកោសល្យបូករួមជាមួយរូបសម្រស់ដ៏ស្រស់សង្ហាររបស់បេក្ខជនរូបនេះ។

    នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ កាលពីម្សិលមិញនេះ ដោយយោងតាមគណនីហ្វេសប៊ុករបស់ឪពុកបេក្ខជន ថុល សុភិទិ បានប្រតិកម្មខ្លាំងចំពោះបុគ្គលម្ចាស់គណនី TIk Tok @apanha9999 បានធ្វើការវាយតម្លៃ ភិទិ រឿងចាក់សាក់ពេញលើដងខ្លួន ដោយសរសេររៀបរាប់ថា៖ «តើបុគ្គលម្នាក់នេះជានរណា? ម៉េចបានយករូបកូនខ្ញុំ ថុលសុភិទិ មកវាយតម្លៃលើរូបគាត់ គ្រាន់តែរឿងចាក់សាក់លើដងខ្លួន ហេតុអីអ្នកឯងហ៊ានវាយតម្លៃ ប្រៀបធៀបកូនខ្ញុំទៅក្មេងញៀនថ្នាំ ទៅក្មេងហិតកាវ និងក្មេងគ្មានឪពុកម្តាយ ណែនាំប្រដៅ ហើយដាក់សញ្ញាសួរឱ្យគេឆ្លើយតប តើនាក់ឯងមានបំណងអី្វ បានអ្នកហ៊ានវាយតម្លៃគ្រួសារខ្ញុំនិងកូនខ្ញុំ អ្នកស្គាល់ខ្ញុំ គ្រួសារខ្ញុំនៅឯណា? អ្នកឯងត្រូវតែចេញមុខមកសុំទោសគ្រួសារខ្ញុំ ជាសាធារណៈ ព្រោះអ្នកឯងហ៊ានមើលងាយគ្រួសារនិងកូនខ្ញុំថុលសិភិទិ សូមបងប្អូនជួយចែករំលែក ឲ្យពុកម៉ែបងប្អូនបានដឹង ឲ្យគាត់ចេញមកជួបខ្ញុំ»

    ប្រភព៖ Meak Bunthol

    Share This Post: