សិល្បៈ

ផ្ទុះការភ្ញាក់ផ្អើល! តារាសម្តែងថៃដ៏ល្បីឈ្មោះកញ្ញា Pinky Savika និងសមាជិកគ្រួសារ២នាក់ទៀត ត្រូវប៉ូលិសចាប់ខ្លួន ពីបទឆបោកលុយជាង ២ពាន់លានបាត

BY
autoadmin
August 19, 2022

ថៃ៖​ កាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសថៃ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយសារព័ត៌មានក្នុងស្រុកថៃជាច្រើនបានចុះផ្សាយ ករណីកញ្ញា Pinky Savika ដែលជាតារាសម្តែងស្រីដ៏ល្បីឈ្មោះលំដាប់កំពូលមួយរូប និងសមាជិកគ្រួសារចំនួន២នាក់ទៀត (បងប្រុស និងម្តាយ) ត្រូវបានសមត្ថកិច្ចធ្វើការឃុំខ្លួន ពីបទឆបោកលុយគេតាមប្រព័ន្ធអេឡិចត្រូនិច ដែលមានទំហំទឹកប្រាក់រហូតដល់ជាង ២ពាន់លានបាតឯណោះ។

បើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ បានឲ្យដឹងទៀតថា នៅក្នុងករណីឆបោកទឹកប្រាក់ដល់ទៅជាង២ពាន់លានបាតនោះ មានអ្នកចូលរួមដល់ទៅចំនួន ១៩នាក់ ដែលសុទ្ធតែជាតារា​ចម្រៀង តារា​សម្តែងល្បីៗ និងក្រុមមនុស្សដែលមានឋានៈខ្ពស់ ក្រុមមនុស្សនៅសង្គមហាយសូ មានមុខមានមាត់ក្នុងសង្គម។

ជុំវិញករណីនេះផងដែរ ប្រជាជនសរុប​ដែលត្រូវបានរងគ្រោះដោយសារការបោកប្រាស់មានចំនួន ៩.៨២៤​នាក់ ដោយគិតជាទឹកប្រាក់ដែលបាន​​ខូច​ខាត​សរុប ២,៤៨៩,៨២០,៣២១.៥២ បាត ឬជិត៧០លានដុល្លាអាមេរិក។

តាមការរាយការណ៍ពីសារព័ត៌មានថៃដដែលបានឲ្យដឹងទៀតថា ក្រោយត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន កញ្ញា Pinky Savika និងក្រុមគ្រួសារ បានស្នើសុំធានានៅក្រៅឃុំដែរ ប៉ុន្តែតុលាការមិនអនុញ្ញាតនោះឡើយ ដោយសារតែទម្ងន់ទោសមានធ្ងន់ពេក ហើយមានបទចោទប្រកាន់ច្រើន ទើបតុលារសម្រេចមិនអនុញ្ញាតឲ្យធានានៅក្រៅឃុំនោះទេ។

គួរបញ្ជាក់ផងដែរថា ល្បិចនៃការឆបោកលុយខាងលើនោះ គឺជាការបញ្ចុះបញ្ចូល​មហាជន​ឲ្យដាក់លុយវិនិយោគ​លុយ​ក្នុងការរកស៊ីជួញដូរ​រូបិយប័ណ្ណ​បរទេស (Foreign Exchange) តាមរយៈគេហទំព័រ (Forex-3D) ហើយរំពឹងទទួលបានប្រាក់ចំណេញមកវិញច្រើន៕

អត្ថបទ៖ Bee
ប្រភព៖ Khaosod, springnews

Share This Post: